២ របាក្សត្រ 31:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ពេលព្រះបាទហេសេគា និងពួកប្រធានបានមកឃើញគំនរទាំងនោះ គេក៏សរសើរតម្កើងដល់ព្រះយេហូវ៉ា ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះបាទហេសេគា និងពួកមន្ត្រី មកមើលគំនរតង្វាយទាំងនោះ ហើយនាំគ្នាអរព្រះគុណព្រះអម្ចាស់ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កាលហេសេគា នឹងពួកអ្នកជាប្រធាន បានមកឃើញគំនរទាំងនោះ គេក៏សរសើរដំកើងដល់ព្រះយេហូវ៉ា ព្រមទាំងអ៊ីស្រាអែល ជារាស្ត្រទ្រង់ Ver Capítuloអាល់គីតាប8 ស្តេចហេសេគា និងពួកមន្ត្រីមកមើលគំនរជំនូនទាំងនោះ ហើយនាំគ្នាអរគុណអុលឡោះតាអាឡា និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។ Ver Capítulo |
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ