២ របាក្សត្រ 30:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដូច្នេះ ពួករត់សំបុត្រក៏ទៅពីក្រុងមួយដល់ក្រុងមួយកាត់ ទាំងស្រុកអេប្រាអិម និងស្រុកម៉ាណាសេផង រហូតដល់ស្រុកសាប់យូឡូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដូច្នេះ ពួករត់សំបុត្រ ក៏ទៅពីក្រុង១ដល់ក្រុង១កាត់ទាំងស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេផង រហូតដល់ស្រុកសាប់យូល៉ូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង Ver Capítuloអាល់គីតាប10 ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ Ver Capítulo |
ដូច្នេះ ពួករត់សំបុត្រក៏ទទួលយកសំបុត្រពីព្រះហស្តស្តេច និងពីពួកអ្នកជាប្រធាន ចេញទៅពេញក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា តាមបង្គាប់ស្តេចដោយពាក្យថា៖ «ពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលវិញ ដើម្បីឲ្យព្រះអង្គបានវិលមកសំណល់ពួកអ្នករាល់គ្នា ដែលបានរួចពីកណ្ដាប់ដៃនៃពួកស្តេចស្រុកអាសស៊ើរ។
គេផ្ញើសំបុត្រទាំងនោះទៅគ្រប់ទាំងអាណាខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បញ្ជាឲ្យបំផ្លាញ សម្លាប់ ហើយធ្វើឲ្យសាសន៍យូដាទាំងអស់វិនាសសាបសូន្យ ទាំងចាស់ ទាំងក្មេង ទាំងស្ត្រី ទាំងទារក ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទីដប់បី ខែទីដប់ពីរ ដែលត្រូវជាខែផល្គុន ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។