២ របាក្សត្រ 29:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 គេក៏យកគោប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅ សម្រាប់ជាតង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ និងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅលោកអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ព្រះរាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ព្រះរាជាបង្គាប់ក្រុមបូជាចារ្យ* ជាពូជពង្សរបស់លោកអើរ៉ុន ឲ្យយកសត្វទាំងនោះធ្វើយញ្ញបូជា នៅលើអាសនៈរបស់ព្រះអម្ចាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 គេក៏នាំយកគោ៧ ចៀមឈ្មោល៧ កូនចៀម៧ នឹងពពែឈ្មោល៧ទៅផង សំរាប់ជាដង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ នឹងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា Ver Capítuloអាល់គីតាប21 គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅធ្វើជាគូរបានរំដោះបាបសម្រាប់រាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ស្តេចបង្គាប់ក្រុមអ៊ីមុាំ ជាពូជពង្សរបស់ហារូន ឲ្យយកសត្វទាំងនោះធ្វើគូរបាន នៅលើអាសនៈរបស់អុលឡោះតាអាឡា។ Ver Capítulo |
នៅគ្រានោះ ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ គឺពួកនិរទេសដែលវិលត្រឡប់មកវិញ គេនាំគ្នាថ្វាយតង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល ១២ ក្បាល សម្រាប់អ៊ីស្រាអែលទាំងអស់ ចៀមឈ្មោល ៩៦ ក្បាល កូនចៀម ៧៧ ក្បាល និងពពែឈ្មោល ១២ ក្បាល សម្រាប់ជាតង្វាយលោះបាប។ នេះសុទ្ធតែជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។
ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។