២ របាក្សត្រ 26:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ព្រះបាទអូសៀសផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយបុព្វបុរសរបស់ទ្រង់ទៅ ដ្បិតគេថាទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះបាទអូសៀសសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្ដេចកើតឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រ ឡើងស្នងរាជ្យ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកឰយុកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។ Ver Capítuloអាល់គីតាប23 ស្តេចអូសៀសស្លាប់ គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ស្តេចយ៉ូថាមជាកូនឡើងស្នងរាជ្យ។ Ver Capítulo |
សង្ឃទាំងនោះបានឃាត់ព្រះបាទអូសៀស ដោយពាក្យថា៖ «ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា មិនមែនជាតួនាទីរបស់ទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅសង្ឃអើរ៉ុន ដែលបានញែកជាបរិសុទ្ធ សម្រាប់ដុតកំញាន ចូរចេញពីទីបរិសុទ្ធនេះទៅ ព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ»។