Biblia Todo Logo
La Biblia Online

- Anuncios -




២ របា‌ក្សត្រ 19:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មួយ​ទៀត ព្រះបាទ​យេ‌ហូសា‌ផាត​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡិម សម្រាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះ‌យេហូវ៉ា និង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូ‌សាឡិម​វិញ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ព្រះ‌បាទ​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​បូជា‌ចារ្យ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​កាត់​ក្ដី ក្នុង​នាម​ព្រះ‌អម្ចាស់ ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មួយ​ទៀត យ៉ូសា‌ផាត​ទ្រង់​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រាអែលនៅ​ក្រុង​យេរូ‌សាឡិម សំរាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះ‌យេហូវ៉ា នឹង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូ‌សាឡិម​វិញ

Ver Capítulo Copiar

អាល់គីតាប

8 ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ស្តេច​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​អ៊ីមុាំ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រ‌អែល នៅ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​កាត់​ក្តី ក្នុង​នាមអុលឡោះ‌តាអាឡា ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។

Ver Capítulo Copiar




២ របា‌ក្សត្រ 19:8
11 Referencias Cruzadas  

ក្នុង​ពួក​នោះ មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់ ដែល​ត្រូវ​ត្រួត‌ត្រា​កិច្ច‌ការក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​មាន​ប្រាំមួយ​ពាន់​នាក់ ដែល​ជា​ចៅ‌ក្រម និង​សុភា


ក្នុង​ចំណោម​កូន​ចៅ​ពួក​យីតសារ មាន​កេណា‌នា និង​កូន​ចៅ​គាត់ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ខាង​ក្រៅ ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល គឺ​ជា​ចៅ​ក្រម និង​សុភា។


មើល៍! អ័ម៉ា‌រា ជា​សម្ដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបា‌ឌា​ជា​កូន​អ៊ីស‌ម៉ា‌អែល លោក​ជា​ចៅ‌ហ្វាយ​លើកុល‌សម្ព័ន្ធ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង»។


ទ្រង់​ក៏​បង្គាប់​គេ​ថា៖ «គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រេច​ការ‌ងារ ដោយ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះ‌ត្រង់។


ដ្បិត​នៅ​ទី​នោះ មាន​តាំង​បល្ល័ង្ក​វិនិច្ឆ័យ ជា​បល្ល័ង្ក​នៃ​រាជ‌វង្ស​របស់​ព្រះ​បាទ​ដាវីឌ។


ក្នុង​រឿង​ទាស់​ទែង​គ្នា ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជម្រះ​ក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជម្រះ​ការណ៍​នោះ តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​របស់​យើង នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​យើង​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង ទុក​ជា​បរិសុទ្ធ​ដែរ។


បន្ទាប់​មក ពួក​សង្ឃ ជា​កូន​ចៅ​លេវី ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ឲ្យ​បម្រើ​ព្រះ‌អង្គ និង​ឲ្យ​ពរ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា និង​ការ​វាយ​តប់​គ្នា​ទាំង​ប៉ុន្មាន នោះ​ស្រេច​នឹង​អ្នក​ទាំង​នោះ​អារ​កាត់​ចុះ។


ប្រសិន‌បើ​មាន​មនុស្ស​ទាស់‌ទែង​គ្នា ហើយ​គេ​ឡើង​ទៅ​តុលា​ការ រួច​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​ពួក‌គេ ដោយ​ប្រកាស​ថា ម្នាក់​គ្មាន​ទោស ហើយ​ម្នាក់​ទៀត​មាន​ទោស


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos