Biblia Todo Logo
La Biblia Online

- Anuncios -




២ យ៉ូហាន 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប្រសិន‌បើ​អ្នក​ណា​មក​រក​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​សេចក្ដី​នេះ មិន​ត្រូវ​ទទួល​អ្នក​នោះ​មក​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​អ្នក​នោះ​ផង

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

10 ប្រសិនបើ​អ្នកណា​មករក​អ្នករាល់គ្នា ប៉ុន្តែ​មិន​នាំ​សេចក្ដីបង្រៀន​នេះ​មក​ទេ នោះ​កុំ​ទទួល​អ្នកនោះ​មកក្នុង​ផ្ទះ ហើយក៏​កុំ​ជម្រាបសួរ​អ្នកនោះ​ឡើយ

Ver Capítulo Copiar

Khmer Christian Bible

10 បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​រក​អ្នក​រាល់​គ្នា តែ​មិន​នាំ​ព្រះ‌ឱវាទ​នេះ​មក​ទេ កុំ​ទទួល​គេ​នៅ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​គេ​ផង

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ​នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង

Ver Capítulo Copiar

អាល់គីតាប

10 ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​រក​អ្នក​រាល់​គ្នា តែ​មិន​នាំ​ឱវាទ​នេះ​មក​ទេ កុំ​ទទួល​គេ​នៅ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​សាឡាម​គេ​ផង

Ver Capítulo Copiar




២ យ៉ូហាន 1:10
14 Referencias Cruzadas  

គាត់​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​ផង។


តែ​អ្នក​នោះ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា‌មួយ​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​បាន​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក​ជា‌មួយ​អ្នក​នៅ​ស្រុក​នេះ​ដែរ


ហើយ​សូម​កុំ​ឲ្យអស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​លើ​អ្នក! យើង​ឲ្យ​ពរ​អ្នក ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា!» សោះ​ឡើយ។


ឲ្យ​នាំ​យក​សំបុត្រ ដែលមាន​សេចក្ដីដូច​តទៅ៖ «យើង​ខ្ញុំ ជា​សាវក ជា​ចាស់​ទុំ និងជា​ពួក​បង‌ប្អូន សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។


បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ទៅ​ចុះ។ ម៉ារ៉ា‌ណាថា!


ប៉ុន្តែ ពេល​នេះ ខ្ញុំ​សរ‌សេរ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ភប់​ប្រសព្វ​ជាមួយ​អ្នក​ណា​ដែល​ហៅ​ខ្លួន​ថា​ជា​បង‌ប្អូន តែ​ជា​មនុស្ស​សហាយ​ស្មន់ លោភ​លន់ ថ្វាយ‌បង្គំ​រូប​ព្រះ ជេរ​ប្រមាថ ប្រមឹក ឬ​បោក​បា្រស់​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិ‌ភោគ​ជាមួយ​ជន​ប្រភេទ​នោះ​ផង។


ប្រសិន‌បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​ដែល​យើង​និយាយ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មើល​អ្នក​នោះ ហើយ​កុំ​ភប់​ប្រសព្វ​ជាមួយ ដើម្បី​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ខ្មាស។


ឥឡូវ​នេះ បង‌ប្អូន​អើយ យើង​សូម​បង្គាប់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណាដែល​រស់​នៅ​ដោយ​ខ្ជិល​ច្រអូស ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដែល​គេ​បាន​ទទួល​ពី​យើង។


អ្នក​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​បែក​បាក់ នោះ​ក្រោយ​ពី​ព្រមាន​ម្តង​ពីរ​ដង​រួច​ហើយ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ទៅ


ដ្បិត​អ្នក​ណា​ដែល​ជម្រាប​សួរមនុស្ស​បែបនោះ អ្នក​នោះ​ក៏​មាន​ចំណែក​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។


ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មក ខ្ញុំ​នឹងរំឭក​ពី​ការ​ដែល​គាត់​ធ្វើ ដោយ​គាត់​និយាយ​អាក្រក់ពី​យើង ហើយ​មិន​ស្កប់​ចិត្តត្រឹម​តែ​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំងបដិសេធ​មិន​ព្រម​ទទួល​ពួក​បង‌ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល គាត់​ក៏​ហាម​ឃាត់​គេ ទាំង​បណ្ដេញ​គេ​ចេញ​ពី​ក្រុម​ជំនុំ​ទៀតផង។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos