២ ពង្សាវតារក្សត្រ 9:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយមានរាជឱង្ការទៅអ័ហាស៊ីយ៉ាថា៖ «អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះបាទយ៉ូរ៉ាមទាញបង្ហៀរសេះឲ្យបកក្រោយ រួចបំបោលចេញទៅ ទាំងមានរាជឱង្ការប្រាប់ព្រះបាទអហាស៊ីយ៉ាថា៖ «ព្រះករុណាអើយ! នេះជាការក្បត់ទេ!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយបន្ទូលនឹងអ័ហាស៊ីយ៉ាថា អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ Ver Capítuloអាល់គីតាប23 ស្តេចយ៉ូរ៉ាមទាញបង្ហៀរសេះឲ្យបកក្រោយ រួចបំបោលចេញទៅ ទាំងប្រាប់ស្តេចអហាស៊ីយ៉ាថា៖ «ស្តេចអើយ! នេះជាការក្បត់ទេ!»។ Ver Capítulo |
ព្រះនាងទតឃើញស្ដេចឈរនៅលើវេទិកាត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព និងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានអំណរ ហើយផ្លុំត្រែឡើង។ ពួកចម្រៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ ពេលនោះ ព្រះនាងក៏ហែកព្រះពស្ត្រ ដោយសវនីយ៍ថា៖ «នេះជាការក្បត់ គឺជាការក្បត់ហើយ»។