២ ពង្សាវតារក្សត្រ 2:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពួកហោរាដែលនៅក្រុងយេរីខូរបានមកសួរអេលីសេថា៖ «តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូរបស់លោកចេញពីមុខលោកឬទេ?» គាត់ឆ្លើយថា៖ «ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀម»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 មានព្យាការីមួយក្រុមនៅក្រុងយេរីខូនាំគ្នាមកជិតលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងយេរីខូរ គេមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោកពីមុខលោកទៅឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ Ver Capítuloអាល់គីតាប5 មានណាពីមួយក្រុមនៅក្រុងយេរីខូ នាំគ្នាមកជិតអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបទេថា ថ្ងៃនេះអុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ Ver Capítulo |
មានស្ត្រីម្នាក់ជាប្រពន្ធរបស់ម្នាក់ក្នុងពួកហោរា នាងបានស្រែកអង្វរទៅអេលីសេថា៖ «ប្តីរបស់ខ្ញុំ ជាអ្នកបម្រើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបម្រើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនរបស់ខ្ញុំទាំងពីរនាក់ទៅធ្វើជាអ្នកបម្រើរបស់គេ»។