២ ពង្សាវតារក្សត្រ 19:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ហើយទ្រង់អធិស្ឋាននៅចំពោះព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គគង់ពីលើចេរូប៊ីមអើយ គឺព្រះអង្គតែមួយ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន*អើយ! មានតែព្រះអង្គមួយគត់ ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ហើយទ្រង់អធិស្ឋាន នៅចំពោះព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់គង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃនឹងផែនដី Ver Capítuloអាល់គីតាប15 ស្តេចហេសេគាទូរអាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ! មានតែទ្រង់មួយគត់ ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។ Ver Capítulo |
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។
ព្រះបាទអេសាបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជម្នះដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើព្រះអង្គទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ»។
«ឱព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនមែនជាព្រះនៅស្ថានសួគ៌ទេឬ? តើព្រះអង្គមិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬ? ហើយនៅព្រះហស្តរបស់ព្រះអង្គ ក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ បានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងព្រះអង្គបានឡើយ។
លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។