២ ពង្សាវតារក្សត្រ 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហិបហើយ នោះស្មៀនហ្លួង និងសម្ដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកបូជាចារ្យយេហូយ៉ាដាយកហិបមួយចោះរន្ធលើគម្រប រួចដាក់នៅខាងស្ដាំអាសនៈ ត្រង់មាត់ទ្វារចូលព្រះដំណាក់។ ពួកបូជាចារ្យជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកថ្វាយព្រះដំណាក់ ក្នុងហិបនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហឹបហើយ នោះស្មៀនហ្លួង នឹងសំដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក Ver Capítuloអាល់គីតាប10 កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនស្តេច និងមូស្ទីក៏មកទទួលប្រាក់ នៅក្នុងដំណាក់ យកទៅរាប់ រួចទុកក្នុងថង់មួយ។ Ver Capítulo |
ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។