២ ពង្សាវតារក្សត្រ 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 នៅគ្រានោះ ព្រះបាទយេហ៊ូវក៏ប្រមូលពួកបណ្ដាជនទាំងអស់មកប្រាប់ថា៖ «ព្រះបាទអ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែព្រះបាទយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 លោកយេហ៊ូវប្រមូលប្រជាជនទាំងមូលនៅក្រុងសាម៉ារី ហើយប្រកាសថា៖ «ព្រះបាទអហាប់ធ្លាប់គោរពព្រះបាលតែបន្តិចបន្តួចទេ រីឯខ្ញុំវិញ ខ្ញុំនឹងគោរពព្រះបាលយ៉ាងហ្មត់ចត់បំផុត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 នៅគ្រានោះ យេហ៊ូវក៏ប្រមូលពួកបណ្តាជនទាំងអស់មកប្រាប់ថា អ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើនវិញ Ver Capítuloអាល់គីតាប18 លោកយេហ៊ូវប្រមូលប្រជាជនទាំងមូល នៅក្រុងសាម៉ារី ហើយប្រកាសថា៖ «ស្តេចអហាប់ធ្លាប់គោរពព្រះបាលតែបន្តិចបន្តួចទេ រីឯខ្ញុំវិញ ខ្ញុំនឹងគោរពព្រះបាលយ៉ាងម៉ត់ចត់បំផុត។ Ver Capítulo |