២ ពង្សាវតារក្សត្រ 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបាទអ័ហាប់មានបុត្រាចិតសិបអង្គ ហើយព្រះបាទយេហ៊ូវក៏សរសេរសំបុត្រផ្ញើទៅគេនៅក្រុងសាម៉ារី គឺទៅកាន់ពួកមេដឹកនាំនៃទីក្រុង ទៅកាន់ពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាពួកបុត្រា ព្រះបាទអ័ហាប់ថា៖ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះបាទអហាប់មានបុត្រាចិតសិបអង្គ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង ព្រឹទ្ធាចារ្យ និងគ្រូបាធ្យាយរបស់បុត្រព្រះបាទអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្ដីដូចតទៅ៖ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ នឹងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា Ver Capítuloអាល់គីតាប1 ស្តេចអហាប់មានបុត្រាចិតសិបនាក់ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង អះលីជំអះ និងគ្រូបាធ្យាយរបស់បុត្រស្តេចអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្តីដូចតទៅ៖ Ver Capítulo |
លោកក៏រកព្រះបាទអ័ហាស៊ីយ៉ា ដែលពួននៅក្នុងក្រុងសាម៉ារីដែរ ហើយគេចាប់ទ្រង់នាំមកដល់យេហ៊ូវ រួចគេសម្លាប់ចោល ហើយបញ្ចុះសពទ្រង់ទៅ ដោយថា ទ្រង់ជាបុត្រព្រះបាទយេហូសាផាត ដែលបានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះហឫទ័យ ដូច្នេះ ក្នុងវង្សរបស់ព្រះបាទអ័ហាស៊ីយ៉ា គ្មានអ្នកណាមួយអាចនឹងគ្រប់គ្រងរាជ្យបានឡើយ។