២ ធីម៉ូថេ 4:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាម្នាក់ឈរខាងខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះកុំប្រកាន់ទោសគេឡើយ! Ver Capítuloព្រះគម្ពីរខ្មែរសាកល16 ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាមកគាំទ្រខ្ញុំទេ គឺទាំងអស់គ្នាបានបោះបង់ខ្ញុំចោល; សូមកុំឲ្យពួកគេត្រូវបានប្រកាន់ទោសអំពីរឿងនេះឡើយ។ Ver CapítuloKhmer Christian Bible16 ពេលដែលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាគាំទ្រខ្ញុំទេ គឺពួកគេបានបោះបង់ខ្ញុំចោលទាំងអស់គ្នា សូមកុំឲ្យពួកគេជាប់ទោសដោយសារការនោះឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 កាលខ្ញុំបានដោះសាជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្ដីនោះ ជាទោសដល់គេឡើយ Ver Capítuloអាល់គីតាប16 ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមអុលឡោះកុំប្រកាន់ទោសគេឡើយ!។ Ver Capítulo |
ដ្បិតមើល៍ អ្នករាល់គ្នាមានទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះដូច្នេះ មានប្រយោជន៍ដល់អ្នករាល់គ្នាយ៉ាងណា! អ្នករាល់គ្នាមានចិត្តខ្នះខ្នែងដើម្បីការពារខ្លួន មានចិត្តឈឺឆ្អាល មានចិត្តកោតខ្លាច មានការទន្ទឹងមើលផ្លូវ មានសេចក្ដីឧស្សាហ៍ ហើយក៏ដាក់ទោសមនុស្សអាក្រក់ដែរ! រាល់ការទាំងនេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនគ្មានសៅហ្មងអ្វីសោះក្នុងរឿងនេះ។