២ កូរិនថូស 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 តែឥឡូវនេះ ខ្ញុំត្រេកអរ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តនោះទេ តែដោយព្រោះការព្រួយចិត្តដែលនាំឲ្យអ្នករាល់គ្នាប្រែចិត្តនោះវិញ ដ្បិតអ្នករាល់គ្នាព្រួយចិត្តដែលគាប់ព្រះហឫទ័យព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វីដោយសារយើងឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 ក៏ឥឡូវនេះខ្ញុំអរសប្បាយ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្តរហូតដល់ការកែប្រែចិត្តវិញ។ ដ្បិតអ្នករាល់គ្នាបានព្រួយចិត្តស្របតាមព្រះ ដូច្នេះអ្នករាល់គ្នាមិនបានខាតបង់អ្វីដោយសារតែយើងឡើយ។ Ver CapítuloKhmer Christian Bible9 ឥឡូវនេះ ខ្ញុំត្រេកអរណាស់ ប៉ុន្ដែមិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដរហូតដល់មានការប្រែចិត្ដ ដ្បិតអ្នករាល់គ្នាព្រួយចិត្ដស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះអ្នករាល់គ្នាមិនបានទទួលការខាតបង់អ្វីមួយដោយសារយើងទេ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយ បែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ Ver Capítuloអាល់គីតាប9 ក៏ខ្ញុំសប្បាយចិត្ដនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្ដនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្ដគំនិត ដ្បិតបងប្អូនព្រួយចិត្ដដូច្នេះ ស្របតាមអុលឡោះ។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ Ver Capítulo |
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។