២ កូរិនថូស 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប្រសិនបើខ្ញុំបានអួតពីការខ្លះរបស់អ្នករាល់គ្នាខ្លះប្រាប់គាត់ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្តីដែលយើងបានអួតពីអ្នករាល់គ្នាប្រាប់លោកទីតុស ជាសេចក្ដីពិតយ៉ាងណា នោះអ្វីៗដែលយើងបានប្រាប់អ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល14 ជាការពិត អ្វីក៏ដោយដែលខ្ញុំបានអួតប្រាប់គាត់អំពីអ្នករាល់គ្នា ក៏ខ្ញុំមិនត្រូវបានធ្វើឲ្យអាម៉ាស់មុខអំពីការនោះទេ; គឺដូចដែលអ្វីៗទាំងអស់ដែលយើងបានប្រាប់អ្នករាល់គ្នាជាការពិតយ៉ាងណា ការអួតរបស់យើងចំពោះទីតុសក៏បានជាការពិតយ៉ាងនោះដែរ។ Ver CapítuloKhmer Christian Bible14 ទោះបីខ្ញុំបានអួតគាត់ខ្លះៗអំពីអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនមានសេចក្ដីខ្មាសដែរ ព្រោះសេចក្ដីទាំងឡាយដែលយើងប្រាប់ដល់អ្នករាល់គ្នាជាសេចក្ដីពិតយ៉ាងណា នោះការដែលយើងអួតលោកទីតុសអំពីអ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ប្រសិនបើខ្ញុំបានខ្ពស់មុខបន្តិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ពីព្រោះបើសិនជាខ្ញុំបានអួតនឹងគាត់ ពីដំណើរអ្នករាល់គ្នាយ៉ាងណាខ្លះ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្ដីដែលយើងខ្ញុំបានអួតនឹងទីតុស ពីអ្នករាល់គ្នា នោះឃើញថាពិតមែន ដូចជាសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាក៏ពិតដែរ Ver Capítuloអាល់គីតាប14 ប្រសិនបើខ្ញុំបានខ្ពស់មុខបន្ដិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។ Ver Capítulo |