២ កូរិនថូស 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង Ver Capítuloព្រះគម្ពីរខ្មែរសាកល3 ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះបិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការកម្សាន្តចិត្តគ្រប់បែបយ៉ាង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! Ver CapítuloKhmer Christian Bible3 គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលជាព្រះវរបិតានៃសេចក្ដីមេត្តាករុណា ជាព្រះជាម្ចាស់នៃការកម្សាន្ដចិត្ដគ្រប់បែបយ៉ាង Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក Ver Capítuloអាល់គីតាប3 សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ អុលឡោះជាបិតាប្រកបដោយចិត្តមេត្ដាករុណា និងជាម្ចាស់ដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ Ver Capítulo |
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។
លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។ យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត ហើយសរសើរ និងលើកតម្កើង ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ