២ កូរិនថូស 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលយើងបានប្រកាសពីព្រះអង្គ គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន ទាំងធីម៉ូថេ បានប្រកាសក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គមិនមែន «បាទ» ផង «ទេ» ផងនោះឡើយ នៅក្នុងព្រះអង្គ មានតែ «បាទ» ប៉ុណ្ណោះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល19 ជាការពិត ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ ដែលត្រូវបានប្រកាសក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង គឺតាមរយៈខ្ញុំ ស៊ីលវ៉ាន និងធីម៉ូថេ ព្រះអង្គមិនមែន “មែន” ផង “ទេ” ផងនោះទេ គឺនៅក្នុងព្រះអង្គមានតែ “មែន”។ Ver CapítuloKhmer Christian Bible19 ដ្បិតព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលពួកយើង មានខ្ញុំ លោកស៊ីលវ៉ាន និងលោកធីម៉ូថេបានប្រកាសក្នុងចំណោមអ្នករាល់គ្នា នោះមិនមែនបាទផង ទេផងនោះទេ គឺនៅក្នុងព្រះអង្គមានតែបាទប៉ុណ្ណោះ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ដ្បិតព្រះគ្រិស្តយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ គឺខ្លួនខ្ញុំ ស៊ីលវ៉ាន នឹងធីម៉ូថេ បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា «បាទ» ផង «ទេ» ផងនោះទេ គឺមានតែ «បាទ» សុទ្ធនៅក្នុងទ្រង់ប៉ុណ្ណោះ Ver Capítuloអាល់គីតាប19 ដ្បិតអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រារបស់អុលឡោះដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ គាត់មិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងអ៊ីសាមានតែពាក្យសច្ចៈប៉ុណ្ណោះ។ Ver Capítulo |
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។