១ សាំយូអែល 30:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវដេញតាមពួកនោះឬទេ? តើនឹងបានទាន់គេឬទេ?»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខាន»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផង Ver Capítuloអាល់គីតាប8 ទតសួរអុលឡោះតាអាឡាថា៖ «ប្រសិនបើខ្ញុំដេញតាមពួកចោរនោះ តើខ្ញុំតាមទាន់ឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។ Ver Capítulo |
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
ហើយភីនេហាស ជាកូនអេលាសារ ពូជពង្សលោកអើរ៉ុន បម្រើព្រះអង្គនៅមុខហិបនៃសេចក្ដីសញ្ញានៅគ្រានោះ) គឺគេសួរថា៖ «តើយើងខ្ញុំត្រូវចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំម្ដងទៀត ឬយើងខ្ញុំត្រូវឈប់?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែក យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។