១ សាំយូអែល 30:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅថ្ងៃទីបី ពេលដាវីឌ និងពួកលោកបានមកដល់ស៊ីកឡាក់ ពេលនោះពួកអាម៉ាឡេកបានលុកចូលតំបន់ណេកិប ព្រមទាំងក្រុងស៊ីកឡាក់ គេបានវាយក្រុងស៊ីកឡាក់ និងដុតកម្ទេចចោលអស់រលីងហើយ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅថ្ងៃទីបី លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកម្ទេចក្រុងស៊ីគឡាក់ចោល Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 លុះដល់ថ្ងៃទី៣ កាលដាវីឌ នឹងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ Ver Capítuloអាល់គីតាប1 នៅថ្ងៃទីបី ទត និងអស់អ្នកដែលនៅជាមួយគាត់បានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកំទេចក្រុងស៊ីគឡាក់ចោល Ver Capítulo |
ហេតុនេះ ចូរអ្នក ព្រមទាំងពួកអ្នកបម្រើរបស់ចៅហ្វាយអ្នកដែលមកជាមួយ ក្រោកពីព្រលឹម [ហើយធ្វើដំណើរទៅកន្លែងមួយ ដែលយើងបានតម្រូវទុកឲ្យអ្នក។ ឯដំណឹងអាក្រក់ សូមកុំអំពល់អ្វីឡើយ ដ្បិតអ្នកបានប្រព្រឹត្តយ៉ាងត្រឹមត្រូវនៅចំពោះយើងហើយ] ។ ចូរក្រោកឡើងពីព្រលឹមស្រាង ហើយចេញដំណើរទៅ នៅពេលថ្ងៃរះចុះ»។
តែពួកមេដឹកនាំរបស់ពួកភីលីស្ទីនខឹងនឹងទ្រង់ រួចទូលថា៖ «ចូរឲ្យមនុស្សនេះទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដែលទ្រង់បានឲ្យនៅនោះទៅ កុំឲ្យចុះទៅទីចម្បាំងជាមួយយើងឡើយ ក្រែងលោកំពុងតែច្បាំង គេបែរជាត្រឡប់មកទាស់នឹងយើងវិញ នោះតើគេមិនបានមេត្រីនឹងចៅហ្វាយគេ ដោយសារយកក្បាលរបស់មនុស្សទាំងនេះទេឬ?