១ សាំយូអែល 26:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ស្ដេចសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជម្នះផង» រួចដាវីឌក៏ចេញបាត់ទៅ ហើយស្តេចសូលបានវិលត្រឡប់ទៅកន្លែងរបស់ទ្រង់វិញ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ព្រះបាទសូលមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «ដាវីឌកូនអើយ សូមព្រះជាម្ចាស់ប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។ លោកដាវីឌក៏បន្តដំណើរទៅមុខទៀត រីឯព្រះបាទសូលក៏វិលទៅកាន់ដំណាក់វិញដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 នោះសូលមានបន្ទូលថា ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជំនះផង រួចដាវីឌក៏ចេញបាត់ទៅ ហើយសូលទ្រង់ត្រឡប់វិលទៅឯកន្លែងរបស់ទ្រង់វិញ។ Ver Capítuloអាល់គីតាប25 ស្តេចសូលនិយាយទៅកាន់ទតថា៖ «ទតកូនអើយ សូមអុលឡោះប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។ ទតក៏បន្តដំណើរទៅមុខទៀត រីឯស្តេចសូល ក៏វិលទៅកាន់ម៉ាស្ទិទវិញដែរ។ Ver Capítulo |
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។