១ សាំយូអែល 24:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលដាវីឌបានទូលសេចក្ដីទាំងនេះរួចហើយ ស្ដេចសូលមានរាជឱង្ការថា៖ «ឱដាវីឌកូនអើយ នេះជាសំឡេងឯងមែនឬ?» រួចទ្រង់ក៏ឡើងសំឡេងយំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 កាលលោកដាវីឌទូលសេចក្ដីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសូលចាប់ផ្ដើមទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 លុះកាលដាវីឌបានទូលសេចក្ដីទាំងនេះរួចហើយ នោះសូលទ្រង់សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬអី រួចទ្រង់ក៏ឡើងសំឡេងយំ Ver Capítuloអាល់គីតាប16 កាលទតមានប្រសាសន៍សេចក្តីទាំងនោះចប់សព្វគ្រប់ហើយ ស្តេចសូលមានប្រសាសន៍ថា៖ «ទត កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ស្តេចសូលចាប់ផ្តើមយំយ៉ាងខ្លាំង។ Ver Capítulo |
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។