១ សាំយូអែល 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជម្រះរឿងយើងទាំងពីរចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅទាស់នឹងទ្រង់ឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 សូមព្រះអម្ចាស់ធ្វើជាចៅក្រមកាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យទូលបង្គំ ចំពោះអំពើដែលព្រះករុណាប្រព្រឹត្តដល់ទូលបង្គំ។ រីឯទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាទេ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ដូច្នេះ សូមឲ្យព្រះយេហូវ៉ាទ្រង់ជំនុំជំរះរឿងយើងខ្ញុំទាំង២ចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ Ver Capítuloអាល់គីតាប12 សូមអុលឡោះតាអាឡាធ្វើជាចៅក្រមកាត់ក្តីឲ្យយើងទាំងពីរ។ អុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យខ្ញុំ ចំពោះអំពើដែលស្តេចប្រព្រឹត្តដល់ខ្ញុំ។ រីឯខ្ញុំវិញ ខ្ញុំនឹងមិនសម្លាប់ស្តេចទេ Ver Capítulo |
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។