Biblia Todo Logo
La Biblia Online

- Anuncios -




១ សាំ‌យូ‌អែល 22:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ាឡេក ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប៉ុន្តែ លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក និង​ជា​ចៅ​របស់​លោក​អហ៊ី‌ទូប បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​លោក​ដាវីឌ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ​មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ

Ver Capítulo Copiar

អាល់គីតាប

20 ប៉ុន្តែ លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក និង​ជា​ចៅ​របស់​លោក​អហ៊ី‌ទូប បាន​ភៀស​ខ្លួន ទៅ​ជ្រក​កោន​ជា​មួយ​ទត។

Ver Capítulo Copiar




១ សាំ‌យូ‌អែល 22:20
15 Referencias Cruzadas  

រី​ឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហិប​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហិប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​ប្រជាជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ


សេរ៉ា‌យ៉ា​ជា​ស្មៀន‌ហ្លួង សាដុក និង​អ័បៀ‌ថើរ ជា​សង្គ្រាជ


អ័ដូ‌នីយ៉ា​បាន​ពិគ្រោះ​ជា‌មួយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អ័បៀ‌ថើរ​ជា​សង្ឃ ហើយ​គេ​ទាំង​ពីរ​នាក់​ក៏​បាន​គាំទ្រ​អ័ដូ‌នីយ៉ា។


ព្រះបាទ​ដាវីឌ​ក៏​ហៅ​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​មក ព្រម​ទាំង​ពួក​លេវី គឺ​អ៊ូរាល អ័សា‌យ៉ា យ៉ូអែល សេម៉ា‌យ៉ា អេលាល និង​អ័មី‌ណា​ដាប់​ផង


សាដុក​ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក​ជា​កូន​អ័បៀរថើរ ធ្វើ​ជា​សង្ឃ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង។


ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុម​ផ្ទះ​ទាំង​បួន​ជ្រុង រំលំ​ទៅ​លើកូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច ដើម្បី​មក​ជម្រាប​លោក»។


ព្រម​ទាំង​អ័‌ហ៊ីយ៉ា​ជា​កូន​អ័‌ហ៊ីទូប បង​របស់​អ៊ី‌កាបូឌ ដែល​ជា​កូន​ភី‌នេ‌ហាស ភី‌នេ‌ហាស ជា​កូន​អេលី ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​យើង​មិន​កាត់​ចេញ​ពី​អាសនា​របស់​យើង អ្នក​ដែល​យើង​មិន​កាត់​ចេញ​នោះ គឺ​ទុក​សម្រាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​របស់​អ្នក និង​បញ្ឈឺ​ចិត្ត​អ្នក​វិញ ហើយ​កូន​ចៅ​ក្នុង​ពូជ​ពង្ស​របស់​អ្នក នឹង​ស្លាប់​ដោយ​មុខ​ដាវ ។


ជម្រាប​ពី​ដំណើរ​ដែល​សូល​បាន​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​អស់​ហើយ។


កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ាលេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​មួយ ជាប់​ទៅ​ជា‌មួយ​ដែរ។


ដាវីឌ​ជ្រាប​ថា ស្ដេច​សូល​គិត​ការ​អាក្រក់​ទាស់​នឹង​លោក លោកក៏មាន​ប្រសាសន៍​ទៅ​កាន់សង្ឃ​អ័បៀ‌ថើរ​ថា៖ «សូម​យក​អេផូឌ​មក»។


ដាវីឌ​បាន​និយាយ​ទៅ​អ័បៀ‌ថើរ​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯណេះ» នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក


នៅ​ថ្ងៃ​នោះ មាន​បុរស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​រត់​ពី​សមរភូមិ​ទៅ​ស៊ីឡូរ ទាំង​សម្លៀក‌បំពាក់​ដាច់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos