១ សាំយូអែល 19:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ស្ដេចសូលបង្គាប់ដល់យ៉ូណាថានជាបុត្រា និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រារបស់ស្ដេចសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះបាទសូលបានប្រាប់សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 គ្រានោះសូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ នឹងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសំឡាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ Ver Capítuloអាល់គីតាប1 ស្តេចសូលបានប្រាប់សម្តេចយ៉ូណាថានជាកូន ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលគាត់ចង់សម្លាប់ទត។ ប៉ុន្តែ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល ស្រឡាញ់ទតណាស់។ Ver Capítulo |
គេនាំយកព្រះសិររបស់អ៊ីស-បូសែត ទៅថ្វាយព្រះបាទដាវីឌនៅក្រុងហេប្រុន ទូលថា៖ «បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្ររបស់ស្តេចសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងស្ដេចសូល ព្រមទាំងវង្សារបស់ព្រះអង្គ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ»។
ស្ដេចសូលមានរាជឱង្ការថា៖ «ចូរអស់លោកទៅប្រាប់ដាវីឌដូច្នេះថា "ស្តេចមិនចង់បានបណ្ណាការអ្វីទេ ទ្រង់សព្វព្រះហឫទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីនមួយរយប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់"» តែគំនិតស្ដេចសូលគិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ។