១ សាំយូអែល 14:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦41 ដូច្នេះ ស្ដេចសូលក៏ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ [ហេតុអ្វីបានជាព្រះអង្គមិនឆ្លើយមកអ្នកបម្រើរបស់ព្រះអង្គនៅថ្ងៃនេះ? ប្រសិនបើនេះជាកំហុសរបស់ទូលបង្គំ ឬកំហុសរបស់យ៉ូណាថានកូនទូលបង្គំ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ] សូមព្រះអង្គបង្ហាញតាមអ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិនបើនេះជាកំហុសរបស់ប្រជាជនអ៊ីស្រាអែល សូមបង្ហាញតាមធូមីម »។ ពេលនោះ ឆ្នោតបង្ហាញចំលើយ៉ូណាថាន និងស្ដេចសូល តែប្រជាជនរួចខ្លួន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥41 ព្រះបាទសូលទូលព្រះអម្ចាស់ថា៖ «ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមសម្តែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្ដេចយ៉ូណាថាន និងព្រះបាទសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤41 ដូច្នោះសូលក៏ទូលដល់ព្រះយេហូវ៉ាថា ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមឲ្យយើងខ្ញុំដឹងការខុសត្រូវនេះ នោះគេចាប់ឆ្នោតត្រូវលើរូបយ៉ូណាថាន ហើយនឹងសូល តែឯពួកបណ្តាទ័ពគេរួចខ្លួនវិញ Ver Capítuloអាល់គីតាប41 ស្តេចសូលសូមអុលឡោះតាអាឡាថា៖ «ឱអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! សូមសំដែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្តេចយ៉ូណាថាន និងស្តេចសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។ Ver Capítulo |