១ របាក្សត្រ 23:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ និងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅលោកអើរ៉ុន ជាបងប្អូនគេ ដែលសម្រាប់ការងាររបស់ព្រះវិហាររបស់ព្រះយេហូវ៉ាផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ពួកគេត្រូវមើលថែរក្សាព្រះពន្លាជួបព្រះអម្ចាស់ និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបញ្ជាកូនចៅលោកអើរ៉ុន ដែលជាបងប្អូនរបស់ពួកគេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ នឹងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅអើរ៉ុន ជាបងប្អូនគេ ដែលសំរាប់ការងាររបស់ព្រះវិហារនៃព្រះយេហូវ៉ាផង។ Ver Capítuloអាល់គីតាប32 ពួកគេត្រូវមើលថែរក្សាជំរំជួបអុលឡោះតាអាឡា និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបញ្ជាកូនចៅណាពីហារូន ដែលជាបងប្អូនរបស់ពួកគេ។ Ver Capítulo |
អស់អ្នកដែលត្រូវបោះជំរំនៅខាងកើត ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ គឺលោកម៉ូសេ និងអើរ៉ុន ព្រមទាំងកូនរបស់លោក មានបន្ទុកទទួលខុសត្រូវកិច្ចការនៅក្នុងទីបរិសុទ្ធ គឺពិធីផ្សេងៗដែលត្រូវធ្វើជួសមុខឲ្យពួកអ៊ីស្រាអែល ឯអ្នកដទៃណាដែលមកជិត នោះនឹងត្រូវស្លាប់។