១ របាក្សត្រ 19:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា៖ «តើទ្រង់ជឿថា ព្រះបាទដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកម្សាន្តទុក្ខទ្រង់ឬ? ពួកទូតនេះបានមករកទ្រង់ដូច្នេះ គឺដើម្បីសង្កេតមើលស្រុក រួចហើយបំផ្លាញយើងតែប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូនទូលព្រះបាទហានូនថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្ដើមយកប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ប៉ុន្តែពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ Ver Capítuloអាល់គីតាប3 ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូន ជម្រាបស្តេចហានូនថា៖ «តើស្តេចជឿថា ស្តេចទតចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីផ្តល់កិត្តិយសដល់ឪពុករបស់ស្តេចមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្តើមយកប៉ុណ្ណោះ»។ Ver Capítulo |
ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសម្ដែងសេចក្ដីសប្បុរសដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌក៏ចាត់ពួករាជទូតឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ព្រះបាទដាវីឌក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកម្សាន្តទុក្ខ។
តែពួកមេដឹកនាំរបស់ពួកភីលីស្ទីនខឹងនឹងទ្រង់ រួចទូលថា៖ «ចូរឲ្យមនុស្សនេះទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដែលទ្រង់បានឲ្យនៅនោះទៅ កុំឲ្យចុះទៅទីចម្បាំងជាមួយយើងឡើយ ក្រែងលោកំពុងតែច្បាំង គេបែរជាត្រឡប់មកទាស់នឹងយើងវិញ នោះតើគេមិនបានមេត្រីនឹងចៅហ្វាយគេ ដោយសារយកក្បាលរបស់មនុស្សទាំងនេះទេឬ?