១ របាក្សត្រ 11:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប៉ុន្តែ លោកអេលាសារ និងព្រះបាទដាវីឌបានឈរនៅកណ្ដាលស្រែ ហើយបានការពារ ព្រមទាំងសម្លាប់ពួកភីលីស្ទីនអស់ ព្រះយេហូវ៉ាបានជួយសង្គ្រោះគេ ដោយជ័យជម្នះយ៉ាងធំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ពេលនោះ លោកអេឡាសារ និងទាហានរបស់លោក ឈរនៅកណ្ដាលចម្ការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្ដើមយកបានចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តែពួកនោះ គេឈរនៅកណ្តាលស្រែនោះ ហើយបានការពារ ព្រមទាំងសំឡាប់ពួកភីលីស្ទីនបង់ ព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះគេ ដោយជ័យជំនះយ៉ាងធំ Ver Capítuloអាល់គីតាប14 ពេលនោះលោកអេឡាសារ និងទាហានរបស់គាត់ ឈរនៅកណ្តាលចម្ការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្តើមយកបានចម្ការនោះមកវិញ។ អុលឡោះតាអាឡាប្រោសប្រទានជ័យជំនះដ៏ធំធេង។ Ver Capítulo |