១ ពេត្រុស 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 កុំតុបតែងខ្លួនតែខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ល្អប្រណិតនោះឡើយ Ver Capítuloព្រះគម្ពីរខ្មែរសាកល3 កុំឲ្យអ្នករាល់គ្នាតុបតែងខ្លួនបែបខាងក្រៅ ដោយការក្រងសក់ ដោយការពាក់មាស ឬដោយការស្លៀកសម្លៀកបំពាក់ផ្សេងៗឡើយ Ver CapítuloKhmer Christian Bible3 ចូរកុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស និងស្លៀកសម្លៀកបំពាក់ផ្សេងៗនោះឡើយ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗឡើយ Ver Capítuloអាល់គីតាប3 កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ Ver Capítulo |
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។