១ ពង្សាវតារក្សត្រ 21:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពួកមនុស្សនៅក្រុងរបស់គាត់ គឺជាពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅទីក្រុងជាមួយគាត់ គេក៏ធ្វើតាមសេចក្ដីដែលយេសិបិលបានបង្គាប់ ដូចជាសេចក្ដីដែលព្រះនាងបានសរសេរចុះក្នុងសំបុត្រ ផ្ញើទៅគេ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបោត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រិយ៍យេសិបិលបានបញ្ជាក្នុងរាជសារ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ពួកមនុស្សនៅក្រុងរបស់គាត់ គឺជាពួកចាស់ទុំ នឹងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅទីក្រុងជាមួយនឹងគាត់ គេក៏ធ្វើតាមសេចក្ដីដែលយេសិបិលបានបង្គាប់ ដូចជាសេចក្ដីដែលព្រះនាងបានសរសេរចុះក្នុងសំបុត្រ ផ្ញើទៅគេ Ver Capítuloអាល់គីតាប11 ពួកអះលីជំអះ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបោត ធ្វើតាមសេចក្តីដែលម្ចាស់ក្សត្រីយេសិបិលបានបញ្ជាក្នុងរាជសារ។ Ver Capítulo |
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។