១ ពង្សាវតារក្សត្រ 16:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ដ្បិតទ្រង់បានប្រតិបត្តិតាមអស់ទាំងផ្លូវ និងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ជាអ្នកដែលបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ គឺជាការដែលនាំឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ ដោយសាររូបព្រះរបស់គេ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ស្ដេចដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្ដេចនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ដ្បិតទ្រង់បានប្រតិបត្តិតាមអស់ទាំងផ្លូវ នឹងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ជាអ្នកដែលបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ គឺជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ ដោយសាររបស់ជាអសារឥតការរបស់គេ Ver Capítuloអាល់គីតាប26 ស្តេចដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្តេចនាំប្រជាជនអ៊ីស្រអែលប្រព្រឹត្តអំពើបាប បណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ទ្រង់ខឹង ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។ Ver Capítulo |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសម្ដែងមកទាស់នឹងប្អាសា ព្រមទាំងព្រះរាជ្យវង្សទ្រង់ តាមរយៈហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។
«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។