Biblia Todo Logo
La Biblia Online

- Anuncios -




១ ពង្សាវ‌តារ‌ក្សត្រ 15:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ​ទេ ប៉ុន្តែ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដល់​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​ព្រះ‌ជន្ម

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក៏​ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ​ទេ ប៉ុន្តែទ្រង់​មាន​ព្រះ‌ទ័យ​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​ព្រះ‌ជន្ម

Ver Capítulo Copiar

អាល់គីតាប

14 ក៏​ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់អុលឡោះ‌តាអាឡា​ដោយ​ស្មោះ​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

Ver Capítulo Copiar




១ ពង្សាវ‌តារ‌ក្សត្រ 15:14
14 Referencias Cruzadas  

ដ្បិត​កាល​ណា​ព្រះបាទ​សាឡូម៉ូន​ចាស់​ហើយ ភរិយា​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដូច​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់​ទេ


ទ្រង់​ក៏​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប ដែល​បិតា​បាន​ប្រព្រឹត្ត​ពី​មុន​មក​ដែរ ព្រះ‌ហឫ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ។


ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​ប្រជាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


នៅ​គ្រា​នោះ ប្រជាជន​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​តែ​លើ​ទី​ខ្ពស់ៗ ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។


ព្រះបាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទ្រង់ ប៉ុន្តែ ការ​ដែល​ថ្វាយ​យញ្ញ‌បូជា និង​ការ​ដុត​កំញាន​នោះ គឺ​ធ្វើ​នៅ​លើ​ទី​ខ្ពស់ៗ​ប៉ុណ្ណោះ។


ដូច្នេះ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ ហើយ​កាន់​តាម​ក្រឹត្យ​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន​ដូច​ជា​មាន​សព្វ​ថ្លៃ​នេះ»។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ហើយ​ពួក​បណ្ដា​ជន គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ព្រម​ទាំង​ដុត​កំញាន នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្ដា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ទេ ប្រជា​ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាស‌នា​ដទៃ និង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​អស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ។


ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ​ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា នោះ​នគរ​បាន​ស្ងៀម​ស្ងប់នៅ​ចំពោះ​ទ្រង់។


ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​សម្ដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់។ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ចម្បាំង​ជា‌និច្ច»។


ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​មែន​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ចំពោះ​ទេ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos