១ ពង្សាវតារក្សត្រ 14:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យអ្នកវិញ តែអ្នកមិនបានដូចដាវីឌ ជាអ្នកបម្រើរបស់យើង ដែលបានកាន់តាមបញ្ញត្តិរបស់យើង ហើយដើរតាមដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្ដីដែលទៀងត្រង់នៅភ្នែកយើងទេ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 យើងបានដកហូតរាជសម្បត្តិពីពូជពង្សដាវីឌ ហើយប្រគល់ឲ្យអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបម្រើយើង ដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចដាវីឌជាអ្នកបម្រើរបស់យើងដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យឯងវិញ តែឯងមិនបានដូចដាវីឌ ជាអ្នកបំរើអញ ដែលបានកាន់តាមបញ្ញត្តអញ ហើយដើរតាមអញ ដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្ដីដែលទៀងត្រង់ នៅភ្នែកអញទេ Ver Capítuloអាល់គីតាប8 យើងបានដកហូតរាជ្យសម្បត្តិពីពូជពង្សទត ហើយប្រគល់ឲ្យអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបម្រើយើងដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចទតជាអ្នកបម្រើរបស់យើងដែរ។ Ver Capítulo |