១ ពង្សាវតារក្សត្រ 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់វិញទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុង នោះបុត្រនឹងសុគត Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 រីឯព្រះនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់ទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុងហើយ នោះបុត្រនឹងសុគតទៅ Ver Capítuloអាល់គីតាប12 រីឯនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលនាងចូលដល់ទីក្រុង កូននោះនឹងស្លាប់។ Ver Capítulo |
លោកទូលស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដែលអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុននោះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលអាចសួរទ្រង់បានឬ? ហេតុនេះ ទ្រង់នឹងមិនអាចក្រោកពីដំណេក ដែលទ្រង់ផ្ទំនេះឡើយ គឺពិតជាត្រូវសុគត"»។
ពួកគេទូលឆ្លើយថា៖ «មានបុរសម្នាក់បានមកជួបយើងខ្ញុំ ហើយប្រាប់ថា "ចូរវិលទៅទូលស្តេចដែលចាត់អ្នករាល់គ្នាមកនោះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន? ហេតុនេះ ព្រះករុណានឹងមិនក្រោកពីដំណេកដែលបានផ្ទំឡើយ គឺត្រូវសុគត"»។