Biblia Todo Logo
La Biblia Online

- Anuncios -




១ ពង្សាវ‌តារ‌ក្សត្រ 11:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ដូច្នេះ ព្រះបាទ​សាឡូម៉ូន​រក​សម្លាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​ព្រះបាទ​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ព្រះ‌បាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូ‌បោម លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ដូច្នេះ សាឡូម៉ូន​ទ្រង់​រក​សំឡាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។

Ver Capítulo Copiar

អាល់គីតាប

40 ស្តេច​ស៊ូឡៃ‌ម៉ាន​រក​សម្លាប់​លោក​យេរ៉ូ‌បោម គាត់​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ស្តេច​ស៊ីសាក់ ជា​ស្តេច​ស្រុក​អេស៊ីប រហូត​ដល់​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្លាប់។

Ver Capítulo Copiar




១ ពង្សាវ‌តារ‌ក្សត្រ 11:40
11 Referencias Cruzadas  

យើង​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ"»។


កាល​យេរ៉ូ‌បោម ជា​កូន​នេបាត បាន​ឮ​ដំណឹង​នេះ​ភ្លាម (ដ្បិត​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ ជា​កន្លែង​ដែល​លោក​បាន​រត់​គេច​ពី​ព្រះ​បាទ​សាឡូម៉ូន) នោះ​យេរ៉ូបោមក៏​វិល​ត្រឡប់ពី ស្រុក​អេស៊ីព្ទ។


ពេល​យេរ៉ូ‌បោម ជា​កូន​នេបាត (ដ្បិត​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​បាន​រត់​ចេញ​ពី​ព្រះបាទ​សាឡូម៉ូន) បាន​ឮ​ដំណឹង​នោះ លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​វិញ។


ព្រះបាទ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​គ្រូទាយ ហើយ​ទ្រង់​ចាប់​ដាក់​គុក ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ ព្រះបាទ​អេសា​ក៏​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ខ្លះ​ដែរ។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។


បើ​ព្រះ‌អម្ចាស់​មិន​បាន​បង្គាប់​គេ តើ​អ្នក​ណា​នឹង​អាច​ថ្លែងទំនាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត?


ស្ដេច​សូល​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សម្រេច​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​ដាវីឌ​ហើយ។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos