១ កូរិនថូស 8:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 រីឯចំណីអាហារដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «យើងទាំងអស់គ្នាសុទ្ធតែចេះដឹង»។ ការចេះដឹងនាំឲ្យអួតបំប៉ោង តែសេចក្តីស្រឡាញ់ស្អាងចិត្តវិញ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 ចំពោះអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “យើងទាំងអស់គ្នាមានចំណេះដឹង”។ ចំណេះដឹងធ្វើឲ្យមានឫកធំ រីឯសេចក្ដីស្រឡាញ់ស្អាងទឹកចិត្តវិញ។ Ver CapítuloKhmer Christian Bible1 ឥឡូវនេះ ចំពោះសំណែនដល់រូបព្រះ យើងដឹងថា យើងចេះដឹងទាំងអស់គ្នាហើយ។ ការចេះដឹងនាំឲ្យអួតខ្លួន ប៉ុន្ដែសេចក្ដីស្រឡាញ់នាំឲ្យស្អាងចិត្ដ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះក្លែងក្លាយរួចហើយ ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ Ver Capítuloអាល់គីតាប1 ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះក្លែងក្លាយរួចហើយ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ Ver Capítulo |
បងប្អូនអើយ ខ្ញុំបានរស់នៅតាមសេចក្តីទាំងនេះ ទាំងលោកអ័ប៉ុឡូស ទាំងខ្ញុំ សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង ហើយកុំឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ដើម្បីកុំឲ្យអ្នកណាមានអំនួត ដោយកាន់ជើងម្នាក់ រួចទាស់នឹងម្នាក់ទៀតនោះឡើយ។