១ កូរិនថូស 7:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល39 ប្រពន្ធជាប់ចំណងនឹងប្ដី ដរាបណាប្ដីរបស់នាងនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏ដោយដែលនាងចង់រៀបការ ឲ្យតែរៀបការក្នុងព្រះអម្ចាស់។ Ver CapítuloKhmer Christian Bible39 ដរាបណាប្ដីនៅរស់ ប្រពន្ធជាប់ចំណងនឹងប្ដី ប៉ុន្ដែបើប្ដីស្លាប់ នាងមានសេរីភាពរៀបការនឹងអ្នកដែលនាងចង់រៀបការ គឺនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្តនាង ឲ្យតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 កាលប្ដីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្ដីជាដរាប តែបើកាលណាប្ដីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្ដីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់ Ver Capítuloអាល់គីតាប39 ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្ដនាងឲ្យតែរៀបការជាមួយអ្នកជឿអ៊ីសាជាអម្ចាស់ដូចគ្នា។ Ver Capítulo |