១ កូរិនថូស 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 តែអ្នករាល់គ្នាខ្លួនឯងធ្វើខុស ហើយកេងបន្លំគ្នា ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួន។ Ver Capítuloព្រះគម្ពីរខ្មែរសាកល8 ផ្ទុយទៅវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអយុត្តិធម៌ និងកេងបន្លំ គឺប្រព្រឹត្តបែបនេះចំពោះបងប្អូនទៀតផង! Ver CapítuloKhmer Christian Bible8 ដ្បិតអ្នករាល់គ្នាក៏ធ្វើខុស ហើយក៏គៃបន្លំដែរ គឺធ្វើបែបនេះដល់បងប្អូនឯងទៀតផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្តអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែអ្នករាល់គ្នាធ្វើបាប ហើយបំបាត់គេ ទាំងប្រព្រឹត្តដូច្នោះនឹងពួកបងប្អូនផង Ver Capítuloអាល់គីតាប8 ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។ Ver Capítulo |
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។