អែសរ៉ា 7:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 អ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យនៃព្រះរបស់លោក និងច្បាប់របស់ស្តេច ត្រូវកាត់ទោសអ្នកនោះយ៉ាងម៉ឺងម៉ាត់ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបអូសយកទ្រព្យសម្បត្តិ ឬដាក់គុកក៏ដោយ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 អ្នកណាមិនគោរពតាមក្រឹត្យវិន័យនៃព្រះរបស់លោក ហើយមិនគោរពតាមច្បាប់របស់ស្ដេចឲ្យបានហ្មត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យ របស់ព្រះនៃអ្នក ហើយនឹងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។ Ver Capítuloអាល់គីតាប26 អ្នកណាមិនគោរពតាមហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក ហើយមិនគោរពតាមច្បាប់របស់ស្តេចឲ្យបានម៉ត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។ Ver Capítulo |
យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់ ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ នៅដរាបគ្មានទីបញ្ចប់។