អែសរ៉ា 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 សូមទូលថ្វាយព្រះករុណាជ្រាបថា ពួកសាសន៍យូដា ដែលបានឡើងចេញពីនគររបស់ព្រះករុណា មកឯយើងខ្ញុំ គេបានទៅឯក្រុងយេរូសាឡិម។ ពួកគេកំពុងតែសាងសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ។ ពួកគេបានសង់កំផែងរួចស្រេចហើយ ហើយឥឡូវនេះ កំពុងតែជួសជុលគ្រឹះទៀតផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 សូមព្រះករុណាជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ព្រះករុណា មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 យើងខ្ញុំសូមក្រាបថ្វាយបង្គំចូលមកព្រះករុណា សូមទ្រង់ជ្រាបថា ពួកសាសន៍យូដា ដែលបានចេញពីទ្រង់ឡើងមកឯយើងខ្ញុំ នៅក្រុងយេរូសាឡិម គេកំពុងតែសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ គេបានធ្វើកំផែងស្រេចហើយ ឥឡូវនេះ កំពុងតែរៀបចំជើងជញ្ជាំងទៀត Ver Capítuloអាល់គីតាប12 សូមស្តេចជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ស្តេច មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។ Ver Capítulo |
ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា យ៉ាងនោះ ព្រះករុណានឹងឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះ ជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់ខេត្តនានា ហើយថា កាលពីចាស់បុរាណ គេតែងតែបង្កឲ្យមានចលាចលជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។
ពេលនោះ ហាម៉ានទូលព្រះបាទអ័ហាស៊ូរុសថា៖ «មានជាតិសាសន៍មួយ ដែលខ្ចាត់ខ្ចាយនៅកណ្ដាល់ជាតិសាសន៍ទាំងប៉ុន្មាន ក្នុងអស់ទាំងអាណាខេត្តរបស់ព្រះករុណា ពួកគេមានច្បាប់ខុសពីច្បាប់នៃជាតិសាសន៍ទាំងអស់ ហើយគេមិនកាន់តាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យពួកគេរស់នៅទៀតឡើយ។
ដូច្នេះ សូមលោកជ្រាប ហើយយល់ថា ចាប់ពីពេលព្រះចេញបញ្ជាឲ្យតាំង ហើយសង់ក្រុងយេរូសាឡិមឡើងវិញ រហូតដល់គ្រារបស់ស្ដេចមួយអង្គ ដែលព្រះបានចាក់ប្រេងតាំងយាងមកដល់ នោះនឹងមានរយៈពេលប្រាំពីរអាទិត្យ ហើយរយៈពេលហុកសិបពីរអាទិត្យទៀត នឹងត្រូវសង់ឡើងវិញឲ្យមានផ្លូវធ្លា ប្រឡាយការពារ តែសង់ក្នុងគ្រាដែលមានទុក្ខលំបាក។