អែសរ៉ា 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពីពួកគេបានមកដល់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយបងប្អូនឯទៀតៗរបស់គេ ព្រមទាំងអស់អ្នកដែលបានចេញពីសណ្ឋានជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡិម បាននាំគ្នាចាប់ផ្ដើមធ្វើការ។ គេបានតែងតាំងពួកលេវី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឲ្យមើលខុសត្រូវលើកិច្ចការសាងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ព្រះដំណាក់នៃព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងបូជាចារ្យឯទៀតៗជាបងប្អូនរបស់លោក ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នៅខែពិសាខ ក្នុងឆ្នាំទី២ តាំងពីគេមកដល់ព្រះវិហារនៃព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ នឹងពួកលេវី ជាបងប្អូនគេឯទៀត ហើយអស់ពួកអ្នក ដែលបានចេញពីសណ្ឋានជាឈ្លើយ មកដល់ក្រុងយេរូសាឡិមហើយ គេចាប់តាំងធ្វើការឡើង ក៏ដំរូវឲ្យពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅ បានចាត់ចែងការរបស់ព្រះវិហារនៃព្រះយេហូវ៉ា Ver Capítuloអាល់គីតាប8 នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងអ៊ីមុាំឯទៀតៗជាបងប្អូនរបស់គាត់ ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ដំណាក់របស់អុលឡោះតាអាឡា។ Ver Capítulo |
ប៉ុន្ដែ សូរ៉ូបាបិល យេសួរ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ក្នុងសាសន៍អ៊ីស្រាអែលឯទៀតៗ ឆ្លើយទៅអ្នកទាំងនោះថា៖ «ការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើង មិនមែនជាធុរៈរបស់អស់លោកទេ គឺសម្រាប់តែគ្នាយើងប៉ុណ្ណោះ ដែលនឹងធ្វើការនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដូចព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី បានបង្គាប់ដល់ពួកយើង»។