អេសេគាល 48:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដីដែលថ្វាយជាតង្វាយ ទាំងអស់បណ្តោយត្រូវជាពីរម៉ឺនប្រាំពាន់ខ្នាត ហើយទទឹងពីរម៉ឺនប្រាំពាន់ខ្នាត អ្នកទាំងអស់គ្នាត្រូវថ្វាយដីបរិសុទ្ធនេះបួនជ្រុងស្មើ ព្រមទាំងមានកន្លែងសម្រាប់ទីក្រុងផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 សរុបមក ដីដែលត្រូវញែកទុកថ្វាយព្រះអម្ចាស់ មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដីដែលថ្វាយជាដង្វាយនោះ ទាំងអស់បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង២ម៉ឺន៥ពាន់ខ្នាត ត្រូវឲ្យឯងរាល់គ្នាថ្វាយដីបរិសុទ្ធនេះ៤ជ្រុងស្មើ ព្រមទាំងមានកន្លែងសំរាប់ទីក្រុងផង។ Ver Capítuloអាល់គីតាប20 សរុបមកដីដែលត្រូវញែកទុកជូនអុលឡោះតាអាឡា មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។ Ver Capítulo |
ដីដែលសល់នឹងបានជារបស់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសម្រាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំងពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងកើត ហើយនៅមុខពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះទុកសម្រាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ ត្រូវនៅកណ្ដាលនោះ។