អេសេគាល 41:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 មានអាគារមួយដែលនៅខាងមុខទីលាន គឺនៅខាងលិច មានទទឹងចិតសិបហត្ថ បណ្តោយកៅសិបហត្ថ ហើយជញ្ជាំងអាគារនៅព័ទ្ធជុំវិញ មានកម្រាស់ប្រាំហត្ថ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកម្រាស់ប្រាំហត្ថ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯមន្ទីរដែលនៅខាងមុខទីលានទទេ គឺនៅខាងលិច នោះទទឹង៧០ហត្ថ បណ្តោយ៩០ហត្ថ ហើយជញ្ជាំងមន្ទីរនៅព័ទ្ធជុំវិញ មានកំរាស់៥ហត្ថ Ver Capítuloអាល់គីតាប12 នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកំរាស់ប្រាំហត្ថ។ Ver Capítulo |
រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលាន នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ដ្បិតទីនោះជាទីបរិសុទ្ធ។