អេសេគាល 34:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 វារាល់គ្នានឹងមិនបានជារំពាដល់អស់ទាំងសាសន៍តទៅ ហើយសត្វព្រៃនៅផែនដីក៏មិនហែកវាស៊ីដែរ គឺវានឹងនៅដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ប្រជាជាតិនានានឹងលែងបំផ្លិចបំផ្លាញពួកគេទៀតហើយ សត្វព្រៃក៏នឹងលែងហែកពួកគេស៊ីទៀតដែរ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុក ឥតមាននរណាបំភ័យពួកគេឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 នោះវារាល់គ្នានឹងមិនបានជារំពាដល់អស់ទាំងសាសន៍តទៅ ហើយសត្វព្រៃនៅផែនដីក៏មិនហែកវាស៊ីដែរ គឺវានឹងនៅដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ Ver Capítuloអាល់គីតាប28 ប្រជាជាតិនានានឹងលែងបំផ្លិចបំផ្លាញពួកគេទៀតហើយ សត្វព្រៃក៏នឹងលែងហែកពួកគេស៊ីទៀតដែរ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុក ឥតមាននរណាបំភ័យពួកគេឡើយ។ Ver Capítulo |
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើយើងអើយ កុំខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តដែរ ដ្បិតយើងនឹងជួយសង្គ្រោះអ្នកមកពីឆ្ងាយ និងពូជពង្សអ្នកមកពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តឡើយ ដ្បិតមើល៍ យើងនឹងជួយសង្គ្រោះអ្នក ឲ្យបានរួចពីទីឆ្ងាយ ហើយពូជអ្នកចេញពីស្រុក ដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងបាក់បែក និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ។