អេសេគាល 32:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ឯផារ៉ោននឹងឃើញគេដែរ ហើយមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះ និងពួកកងទ័ព ដែលត្រូវស្លាប់ដោយដាវ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ពេលផារ៉ោនឃើញអ្នកទាំងនេះ គាត់នឹងបានធូរស្បើយចំពោះការបាត់បង់ពលទ័ពរបស់ខ្លួន គឺពលទាហានអេស៊ីបទាំងមូល ដែលស្លាប់ដោយមុខដាវ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ឯផារ៉ោន នឹងឃើញគេដែរ ហើយនឹងមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះឯង នឹងពួកកងទ័ពរបស់វា ដែលត្រូវស្លាប់ដោយដាវផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា Ver Capítuloអាល់គីតាប31 ពេលហ្វៀរ៉អ៊ូនឃើញអ្នកទាំងនេះ គាត់នឹងបានធូរស្បើយចំពោះការបាត់បង់ពលទ័ពរបស់ខ្លួន គឺពលទាហានអេស៊ីបទាំងមូល ដែលស្លាប់ដោយមុខដាវ នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ Ver Capítulo |
ប៉ុន្តែ មើល៍ នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល៍ គេនឹងចេញមកឯអ្នករាល់គ្នា នោះអ្នកនឹងឃើញផ្លូវ និងអំពើរបស់គេ រួចអ្នកនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលយើងបានទម្លាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលយើងបាននាំទៅលើក្រុងនោះ។
យើងបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលយើងបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី