អេសេគាល 28:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 «កូនមនុស្សអើយ ចូរតាំងមុខអ្នកត្រង់ទៅឯស៊ីដូន ហើយថ្លែងទំនាយទាស់នឹងទីក្រុងនោះថា Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 កូនមនុស្សអើយ ចូរតាំងមុខឯងត្រង់ទៅឯស៊ីដូន ហើយទាយទាស់នឹងទីក្រុងនោះថា Ver Capítuloអាល់គីតាប21 «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ! Ver Capítulo |
ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយមនុស្សដែលត្រូវសម្លាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកម្លាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។