អេសេគាល 21:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដាវនោះបានប្រគល់ឲ្យគេខាត់ ដើម្បីឲ្យបានកាន់នៅដៃ។ ដាវនោះបានសំលៀងហើយ ហើយក៏បានខាត់ឲ្យភ្លឺដែរ ដើម្បីដាក់នៅដៃអ្នកដែលកាប់សម្លាប់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 គេខាត់ដាវយ៉ាងរលោងដូច្នេះ ដើម្បីប្រុងប្រៀបប្រហារ។ ដាវនេះត្រូវបានសំលៀង និងខាត់យ៉ាងរលោង សម្រាប់ឲ្យពេជ្ឈឃាតប្រើប្រាស់ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដាវនោះបានប្រគល់ដល់គេឲ្យខាត់ឲ្យភ្លឺ ដើម្បីនឹងដាក់នៅដៃនៃអ្នកដែលកាប់សំឡាប់ ដាវនោះបានសំលៀងហើយ អើ ក៏ខាត់ឲ្យភ្លឺផង ដើម្បីនឹងដាក់នៅដៃនៃគេ Ver Capítuloអាល់គីតាប11 គេខាត់ដាវយ៉ាងរលោងដូច្នេះ ដើម្បីប្រុងប្រៀបប្រហារ។ ដាវនេះត្រូវបានសំលៀង និងខាត់យ៉ាងរលោង សម្រាប់ឲ្យពេជ្ឈឃាតប្រើប្រាស់ Ver Capítulo |
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។