អេសេគាល 19:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 មួយទៀត ចូរអ្នកចាប់តាំងពោលបទទំនួញពីដំណើរពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអម្ចាស់បង្គាប់ខ្ញុំឲ្យស្មូត្រទំនួញមួយបទ ស្ដីអំពីមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 មួយទៀត ចូរឯងចាប់តាំងពោលបទទំនួញពីដំណើរពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល Ver Capítuloអាល់គីតាប1 អុលឡោះបង្គាប់ខ្ញុំឲ្យច្រៀងទំនួញមួយបទ ស្ដីអំពីមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល ដូចតទៅ៖ Ver Capítulo |
ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញផ្លែល្វាពីរល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្រោយពេលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនចាប់ព្រះបាទយេកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូន។
គេនឹងទួញទំនួញពីអ្នក ដោយពាក្យថា "អ្នកដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រអើយ ម្តេចក៏អ្នកត្រូវបំផ្លាញយ៉ាងនេះ? ឱទីក្រុងដ៏ល្បីល្បាញ ធ្លាប់តែមានអំណាចខាងផ្លូវសមុទ្រអើយ គឺទាំងអ្នក និងពួករស់នៅក្នុងអ្នក ជាពួកអ្នកដែលធ្វើឲ្យសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះមានការព្រឺខ្លាច។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។