អេសេគាល 17:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 យើងនឹងលាតមងយើងទៅលើគេ ហើយនឹងត្រូវជាប់នៅក្នុងអន្ទាក់របស់យើង យើងនឹងនាំគេទៅក្រុងបាប៊ីឡូន ហើយនឹងមានរឿងនៅទីនោះ ដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តនឹងយើង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 អញនឹងលាតមងអញទៅលើវា នោះវានឹងត្រូវជាប់នៅក្នុងអន្ទាក់របស់អញ អញនឹងនាំវាទៅឯក្រុងបាប៊ីឡូន ហើយនឹងមានរឿងគ្នានៅទីនោះ ដោយព្រោះអំពើរំលងដែលវាបានប្រព្រឹត្តនឹងអញ Ver Capítuloអាល់គីតាប20 យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។ Ver Capítulo |
មើល៍! ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះយើងនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលអាចនឹងឈរនៅចំពោះយើងបាន?
តែមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្ត នោះតើនឹងរស់នៅឬ? អំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។