អេសេគាល 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅលើចៅហ្វាយនៃក្រុងយេរូសាឡិម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ត្រូវតបទៅពួកគេថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា នេះជាការព្រមានដល់ស្ដេចនៅក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រាអែលទាំងមូល ដែលស្ថិតនៅក្រុងនេះ”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅដល់ចៅហ្វាយនៃក្រុងយេរូសាឡិម នឹងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ Ver Capítuloអាល់គីតាប10 ត្រូវតបទៅពួកគេថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា នេះជាការព្រមានដល់ស្តេចនៅក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រអែលទាំងមូល ដែលស្ថិតនៅក្រុងនេះ”។ Ver Capítulo |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។